ប្រទេសអ៊ីរ៉ាក់៖ ក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់លោក ហ្វូដ ហ៊ូសៀន និងសមភាគីអន្តរកាលស៊ីរីលោក អាសាដ អាលស្ហាបានី បានសង្កត់ធ្ងន់លើការចែករំលែកបញ្ហាសន្តិសុខជាតិ និងយល់ព្រមសហការគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងនៃអំពើរភេរវកម្មនៅក្បែរព្រំដែន នេះបើយោងតាមខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា លោក អាលស្ហាបានី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសស៊ីរីក្នុងការសម្របសម្រួលជាមួយប្រទេសអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)៕