មន្ត្រីប៉ាឡេស្ទីនបាននិយាយក្នុងរបាយការណ៍ថា វិហារអ៊ីស្លាមប្រមាណ១.០០០កន្លែងត្រូវបានបំផ្លាញក្នុងការវាយប្រហារជាច្រើនលើករបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សាក្នុងឆ្នាំ២០១៤។
ក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា ក្រសួងកិច្ចការសប្បុរស និងសាសនា បាននិយាយថា កន្លែងគោរពបូជារបស់អ៊ីស្លាម៨១៥កន្លែងត្រូវបានបំផ្លាញទាំងស្រុង និង១៥១កន្លែងផ្សេងទៀតខូចខាតដោយផ្នែក។
ក្រសួងបាននិយាយថា ទីបញ្ចុះសព១៩កន្លែង និងវិហារគ្រឹស្ត៣កន្លែងក៏ត្រូវបានបំផ្លាញក្នុងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាក្នុងឆ្នាំ២០២៤។
នៅក្នុងតំបន់វ៉េសបេង ក្រសួងបានកត់ត្រាអ្នកតាំងលំនៅចំនួន ២៥៦នាក់ ដែលបានជ្រៀតចូលទៅក្នុងវិហារអ៊ីស្លាម នៅភាគខាងកើតក្រុងយេរ៉ូសាឡឹមកាលពីឆ្នាំមុន។
ក្រសួងក៏បានចងក្រងឯកសារពីការវាយប្រហារលើវិហារអ៊ីស្លាម២០កន្លែងក្នុងតំបន់វ៉េសបេង។
ភាពតានតឹងបានកើនឡើងនៅពាសពេញទឹកដីប៉ាឡេស្ទីនដោយសារតែសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សមិនតិចជាង៤៥.៨០០នាក់ ដោយភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នៅខែវិច្ឆិកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាម៉ីន ណេថានយ៉ាហូ និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក យ៉ាវ ហ្កាឡាន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ហ្កាហ្សា។
ប្រទេសអ៊ីស្រាអែលក៏ប្រឈមមុខជាមួយនឹងករណីប្រល័យពូជសាសន៍ នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទសង្គ្រាមដ៏សាហាវយង់ឃ្នងលើតំបន់ហ្កាហ្សា៕