ប៉ូលិស ២នាក់ស្លាប់ក្នុងប្រទេសបេឡារុស

0

ប្រទេសបេឡារុស៖ គណៈកម្មាធិការស៊ើបអង្កេតបេឡារុសបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលិស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុមួយនៅក្នុងទីក្រុងវ៉ាយបេស្គ ប្រទេសបេឡារុស។

គណៈកម្មាធិការកំពុងស៊ើបអង្កេតលើករណីស្លាប់របស់អធិការនគរបាលស្រុក២នាក់កាលពីថ្ងៃព្រហស្បតិ៍។ កម្លាំងជំនាញស៊ើបអង្កេតធ្វើការនៅកន្លែងកើតហេតុ។ គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ការបកស្រាយជាចម្បងអំពីហេតុការណ៍ដែលបានកើតឡើងនោះគឺការប្រើប្រាស់អាវុធដោយមិនប្រុងប្រយ័ត្ន។

ប្រធានគណៈកម្មាធិការស៊ើបអង្កេត លោក ឌីមីទ្រី ហ្ក័រ៉ា បានត្រួតពិនិត្យដោយផ្ទាល់ក្នុងការស៊ើបអង្កេតមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here