កងកម្លាំងសន្តិសុខសម្លាប់ក្រុមភេរវករ៥នាក់នៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករ៥នាក់​ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយរបស់កងកម្លាំងសន្តិសុខនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងស្រុកដឺរ៉ា អ៊ីសម៉េល ខាន កាលពីថ្ងៃសុក្រ ជាកន្លែងដែលកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតដែលអាចទុកចិត្តបាន។

សេចក្តីថ្លែងការណ៍បន្ថែមថាក្នុងអំឡុងធ្វើប្រតិបត្តិការ កងទ័ពបានសម្រុកចូលក្នុងទីតាំងរបស់ភេរវករយ៉ាងមានប្រសិទ្ធភាព ដែលជាលទ្ធផលបណ្តាលឱ្យក្រុមភេរវករស្លាប់ ហើយក្នុងនោះមានទាំងមេបញ្ជាការសំខាន់ម្នាក់ផងដែរ។

ISPR និយាយថា អាវុធនិងគ្រាប់រំសេវជាច្រើនក៏ត្រូវបានរឹបអូសពីក្រុមភេរវករដែលស្លាប់ ដែលពួកគេទាំងនោះនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងសម្លាប់ជនស៊ីវិលស្លូតត្រង់។

កិច្ចខិតខំប្រឹងប្រែងបោសសំអាតជាបន្តបន្ទាប់កំពុងដំណើរការដើម្បីប្រាកដថាតំបន់គ្មានការគំរាមកំហែងនៅសេសសល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here