ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ទាហានប៉ារ៉ាម្នាក់របស់កងកម្លាំងប៉ូលិសបម្រុងកណ្តាល ដែលហៅកាត់ថា (CRPF) បានរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីឧបករណ៍បំផ្ទុះកែច្នៃដែលត្រូវបានបង្កប់ដោយក្រុមជ្រុលនិយមណាហ្សាលឡាយ (Naxalites) បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅឆាតធីសហ្កាហជារដ្ឋដែលនៅកណ្តាលប្រទេសឥណ្ឌា ។
ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅក្នុងស្រុកបាចារផួរ ដែលមានចម្ងាយប្រមាណជា៤៣៥គីឡូម៉ែត្រភាគខាងត្បូងរ៉ៃផួរ ដែលជាទីក្រុងរបស់រដ្ឋឆាតធីសហ្កាហ។
កាលពីពេលថ្មីៗនេះ ក្រុមជ្រុលនិយមណាហ្សាល(Naxals) មានសកម្មភាពយ៉ាងសកម្មនៅតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។
ក្រុមបះបោរនេះបានអះអាងថាបានសម្លាប់មនុស្សជាច្រើនរយនាក់ និងបានធ្វើអោយមនុស្សរាប់ពាន់នាក់គ្មានទីជម្រក៕