កម្លាំងតួកគី “សម្លាប់” សមាជិកគណបក្សពលករឃឺដ១១នាក់នៅអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ក្រសួងការពារជាតិតួកគីបានប្រកាសនៅថ្ងៃសៅរ៍ថា ប្រទេសតួកគី “សម្លាប់”  សមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់១១នាក់ក្នុងប្រតិបត្តិការឆ្លងដែននៅទូទាំងភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃប្រតិបត្តិការថា សមាជិកគណបក្សពលករឃឺដ (PKK) ជាច្រើននាក់ត្រូវបានសម្លាប់ក្នុងតំបន់ហាកួក មេធីណា និងហ្ការ៉ា។

ក្រសួងសង្កត់ធ្ងន់ថា “យើងប្តេជ្ញាចិត្តដើម្បីលុបបំបាត់អំពើរភេរវកម្មនិងប្រភពរបស់វា”។

អាជ្ញាធរតួកគីតែងតែប្រើពាក្យ “សម្លាប់” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។

កងកម្លាំងសន្តិសុខតួកគីជាញឹកញាប់បានធ្វើប្រតិបត្តិការឆ្លងដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដខុសច្បាប់ និងមូលដ្ឋានជាច្រើនរបស់ក្រុមនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here