មនុស្ស ៣នាក់​ស្លាប់​ក្នុងការវាយប្រហារតាមអាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ តាមប្រភពពីយោធាលីបង់និយាយកាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់​ត្រូវបាន​សម្លាប់​ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើមនុស្សនៅក្បែរ​កសិដ្ឋាន ស្ហេបបា ភាគខាងត្បូងប្រទេសលីបង់។

ប្រភពសុំមិនបញ្ចេញឈ្មោះប្រាប់អ្នកសារព័ត៌មានថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់គ្រាប់មីស៊ីលមួយគ្រាប់ពីអាកាសទៅលើតំបន់បាស្តា្រ ភាគខាងត្បូងទីក្រុងស្ហេបា បណ្តាលឱ្យមនុស្សរងរបួសជាច្រើននាក់។

កម្លាំងការពារដែនអាកាសអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ពួកគេបានកំណត់គោលដៅនិងវាយប្រហារលើជនសង្ស័យ៣នាក់​នៅក្បែរតំបន់ចម្ការស្ហេបា ដែលអ៊ីស្រាអែលទុកចោល។ ស្របពេលគ្នាផងដែរ អគ្គនាយកដ្ឋានការពារជនស៊ីវិលលីបង់បានប្រកាសនៅថ្ងៃអាទិត្យថា ពួកគេយកបានសាកសពចំនួន២​នៅក្នុងតំបន់ប្រជុំជនឃៀមរបស់ប្រទេសលីបង់ ចំណែកឯសាកសពជាច្រើន និងបំណែករបស់សាកសពចំនួន៨ផ្សេងទៀតនៅក្នុងទីក្រុងណាខ្វ័ររ៉ា រីឯសាកសពចំនួន២ទៀត​នៅក្នុងភូមិប៊ីយ៉ាដាហ និងមួយសាកសពនៅក្នុងភូមិថាយហារហ្វា។

បទឈប់បាញ់គ្នាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំង ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្អាកការប្រយុទ្ធគ្នាដែលមានរយៈពេល ១៤ខែរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេបូឡាលីបង់។

ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែវាយប្រហារតាមអាកាសជាច្រើនលើកលើប្រទេសលីបង់ ដែលជាលទ្ធផលមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហេបូឡាពីការបំពានបទឈប់បាញ់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here