ទាហាន៤នាក់ស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់កែច្នៃនៅតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល ហៅកាត់ថា (IDF)  បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា​ ទាហានអ៊ីស្រាអែល៤នាក់​ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅភាគខាងជើងតំបន់ហ្កាហ្សា។

ទូរទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា អ្នកប្រយុទ្ធ៣នាក់របស់កងពលតូចណាហាល និងអ្នកបើកបរយោធាម្នាក់​ស្លាប់​ដោយសារឧបទ្ទវហេតុផ្ទុះគ្រាប់កែច្នៃមួយ​គ្រាប់ក្នុងពេលកំពុងជិះរថយន្តយោធាមួយគ្រឿងក្នុងក្រុង​បៀតហាណោន។

យោងតាមកងទ័ពបានឲ្យដឹងថា មន្ត្រីម្នាក់​ និងទាហានម្នាក់​មកពីកងពលតូចក៏បានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុនេះផងដែរ។

ខ្លឹមសារព័ត៌មានលើទូរទស្សន៍ខាន បានបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលមេឃកំពុងភ្លៀង ហើយមើលអ្វីមិនសូវឃើញ។ កងទ័ពអ៊ីស្រាអែលកំពុងស៊ើបអង្កេតថាតើក្រុមសកម្មប្រយុទ្ធមានបានបាញ់ទៅលើអ្នកប្រយុទ្ធក្នុងពេលដំណាលគ្នាឬយ៉ាងណា។

សារព័ត៌មានបានបញ្ជាក់បន្ថែមថា IDF បាននឹងកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់បៀត ហាណោន ប្រមាណជា២សប្តាហ៍កន្លងទៅនេះ ហើយការប៉ាន់ប្រមាណថា សកម្មភាពភាគច្រើនគឺផ្តោតសំខាន់លើទីតាំងក្រុមភេរវករ និងផ្លូវរូងក្រោមដី ដែលនឹងត្រូវបានបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here