ប៉ូលិស២នាក់ស្លាប់ដោយការបាញ់ប្រហារនៅសាធារណរដ្ឋដាចេស្ថាន

0

ប្រទេសរុស្សី៖ មន្ត្រីប៉ូលិស២នាក់ស្លាប់ និង៥នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាធារណរដ្ឋដាចេស្ថានកាលពីថ្ងៃចន្ទ នេះបើតាមអាជ្ញាធរក្នុងតំបន់។

យោងតាមប្រមុខរដ្ឋដាចេស្ថាន លោក សឺហ្គេ មេលីកូវ បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងក្នុងក្រុងម៉ាខាចកាឡារដ្ឋធានីរបស់ដាចេស្ថាននៅពេលដែលមន្ត្រីប៉ូលិសព្យាយាមបញ្ឈប់រថយន្តដែលឆ្លងកាត់ មុនពេលអ្នកបើករថយន្តនោះបើកការបាញ់ប្រហារ។

លោក មេលីកូវ និយាយថា អ្នកវាយប្រហារទាញយកអាវុធរបស់មន្ត្រី លួចរថយន្តក្រសួង ហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែក្រោយមកអ្នកវាយប្រហារនោះត្រូវបានសម្លាប់។ លោកបានបន្ថែមថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមច្បាប់។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រីប៉ូលិស២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ នេះបើតាមព័ត៌មានបថម ហើយក្រសួងបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រមាណ ១៤:១៥នាទី។

មន្ត្រីប៉ូលិស២នាក់ផ្សេងទៀត និងជនស៊ីវិល៣នាក់រងរបួស ហើយបច្ចុប្បន្នត្រូវបានព្យាបាលទៅមន្ទីពេទ្យ នេះបើតាមអាជ្ញាធរសុខាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here