ប្រទេសនីហ្សេ៖ ស្ថានីយវិទ្យុជាតិឡាវុក្សដូសាហែល បានរាយការណ៍កាលពីថ្ងៃពុធថា ទាហានប្រមាណ១០នាក់ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរបួសនៅថ្ងៃអាទិត្យក្នុងការវាយប្រហារភេរវកម្មលើនាយដ្ឋានសហគមន៍ដូហ្កូនដុចជីនៃតំបន់ដូសសូ។
សេចក្តីរាយការណ៍របស់វិទ្យុជាតិមានខ្លឹមសារថា“ក្រុមភេរវករត្រូវបានសម្លាប់ ហើយអ្នកសមគំនិតត្រូវបានចាប់ខ្លួន”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក បាណា អាលហាសសេន អភិបាលនៃតំបន់ បានធ្វើទស្សនកិច្ចនៅនាយកដ្ឋានសហគមន៍ដូហ្កូនដុចជី ដើម្បីសម្តែងនូវការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា សាធារណរដ្ឋនីហ្សេបន្តប្រឈមនឹងការគំរាមកំហែងសន្តិសុខពីអង្គការភេរវកម្មនៅតាមផ្នែកខ្លះនៃតំបន់ព្រំដែនរបស់ខ្លួន៕