ទួកគីឃុំខ្លួនមនុស្ស១៦នាក់ក្នុងការស៊ីបអង្កេតភេរវករ IS ក្នុងទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រទេសតួកគី៖ ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ១៦នាក់កាលពីថ្ងៃព្រហស្បតិ៍លើបទចោទថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងទីក្រុងធំជាងគេបំផុតរបស់តួកគី អ៊ីស្តង់ប៊ុល នេះបើតាមប្រភពអាជ្ញាធរ។

ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុលបានប្រកាសថា បានចេញដីកាចាប់ខ្លួនបុគ្គល២៣នាក់ដែលជាប់សង្ស័យពីបទធ្វើប្រតិបត្តិការជា “អ្នកប្រយុទ្ធភេរវករបរទេស” នៅក្នុងអង្គភាពនេះ។

បន្ទាប់ពីមានដីការចាប់ខ្លួន ប៉ូលិសបានពង្រីកប្រតិបត្តិការនៅទូរទាំងទីក្រុងដើម្បីចាប់ខ្លួនក្រុមជនសង្ស័យ។

រហូតមកដល់ពេលនេះ ពួកគេទាំង១៦នាក់ត្រូវបានឃុំខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីកំណត់ទីតាំង និងឃុំខ្លួនជនសង្ស័យ៧នាក់ទៀតដែលនៅសេសសល់។

គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ជាផ្លូវការថា IS ជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមកប្រទេសតួកគីត្រូវបានកំណត់គោលដៅវាយប្រហារដោយក្រុមនេះជាច្រើនលើកច្រើនសា។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here