ប្រទេសឥណ្ឌា៖ ប៉ូលិស៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងហេតុការណ៍បំផ្ទុះឧបករណ៍ផ្ទុះកែច្នៃដែលបង្កឡើងដោយក្រុមណាហ្សាល នៅរដ្ឋតេឡានហ្កាណា ភាគខាងត្បូងប្រទេសឥណ្ឌា នេះបើតាមសម្តីរបស់ប៉ូលិស។
ការវាយប្រហារនេះបានកើតឡើងនៅក្បែរភ្នំវៀរ៉ាប្ហាដ្រាវ៉ារ៉ាម ថាដាផាឡា ក្នុងតំបន់ព្រៃវ៉េហ្សេដុផឺរ ស្រុកមូឡូហ្កូ ដែលមានចម្ងាយប្រមាណ៣១០គីឡូម៉ែត្រភាគឦសាននៃទីក្រុងហាយដឺរ៉ាបាដ ដែលជារដ្ឋធានីនៃរដ្ឋតេឡានហ្កាណា។
មន្ត្រីប៉ូលិសម្នាក់និយាយថា យុវជនកម្មង់ដូ៣នាក់របស់ហ្ក្រេហោន ដែលជាអង្គភាពកងកម្លាំងពិសេសរបស់ប៉ូលិសក្នុងរដ្ឋតេឡានហ្កាណា ត្រូវបានគេកំណត់គោលដៅវាយប្រហារក្នុងពេលដែលពួកគេកំពុងធ្វើសមយុទ្ធត្រួតត្រាជាប្រចាំនៅក្នុងតំបន់នេះ។
ការវាយប្រហារនេះចាត់ទុកថាជាឧបទ្ទវហេតុដែលមានមនុស្សស្លាប់លើកដំបូងក្នុងឆ្នាំនេះក្នុងរដ្ឋតេឡានហ្កាណា ដែលជាស្នាដៃរបស់ក្រុមណាហ្សាល។
គួររំលឹកផងដែរថា កាលពីថ្ងៃពុធក្រុមណាហ្សាលយ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយកងកម្លាំងរដ្ឋាភិបាលនៅកណ្តាលរដ្ឋឆាតធីសហ្កា៕