ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍នេះកងកម្លាំងរដ្ឋាភិបាលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៣នាក់ក្នុងការបាញ់ប្រហារគ្នានៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។
ការបាញ់ប្រហារគ្នានេះបានកើតឡើងនៅក្នុងភូមិណាដឺរនៃទីប្រជុំជនត្រាលក្នុងស្រុកផូលវ៉ាម៉ា ដែលមានចម្ងាយប្រមាណជា៤៨គីឡូម៉ែត្រភាគខាងត្បូងទីក្រុងស្រ៊ីនហ្ការ ដែលជារដ្ឋធានីនៃតំបន់កាស្មៀ។
ហេតុការណ៍នេះជាការបាញ់ប្រហារគ្នាលើកទី២ក្នុងរយៈពេល៣ថ្ងៃ។ កាលពីថ្ងៃអង្គារ កងទ័ពឥណ្ឌាបានសម្លាប់ក្រុមសកម្មប្រយុទ្ធ៣នាក់នៅក្នុងតំបន់ព្រៃ ឆូខាល ខេឡឺ នៃស្រុកស្ហផៀន៕