ទាហានឥណ្ឌាស្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធនៅតំបន់កាស្មៀ

0

ប្រទេសឥណ្ឌា៖ យោងតាមព័ត៌មានផ្លូវការបានឲ្យដឹងថា កងទ័ពឥណ្ឌាម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការបាញ់ប្រហារគ្នាយ៉ាងសាហាវជាមួយក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។

ការបាញ់ប្រហារបានផ្ទុះឡើងនៅក្នុងតំបន់ព្រៃស៊ីងផួរ៉ា ឆាត្រូ នៃស្រុកឃីសវ៉ា ដែលមានចម្ងាប្រមាណ២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងស្រ៊ីណាហ្កា ដែលជារដ្ឋធានីរបស់កាស្មៀ។

កាលពីសប្តាហ៍មុន ក្រុមសកម្មប្រយុទ្ធ៦នាក់​ត្រូវបានសម្លាប់​ក្នុងការបាញ់ប្រហារគ្នា២ផ្សេងគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here