តួគីឃុំខ្លួនជនសង្ស័យ៣៣នាក់ដែលមានទំនាក់ទំនងនឹងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦

0

ប្រទេសតួកគី៖ ការិយាល័យអយ្យការអមតុលាការនៅក្នុងទីក្រុងអ៊ីហ្សមៀរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសតួកគីបានឃុំខ្លួនជនសង្ស័យ៣៣នាក់កាលពីថ្ងៃចន្ទ ក្រោមបទចោទថាមានទំនាក់ទំនងនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦ ក្នុងប្រតិបត្តិការដំណាលគ្នានៅទូទាំងទីក្រុងចំនួន៥។

ដីកាចាប់ខ្លួនត្រូវបានធ្វើឡើងដើម្បីចាប់ខ្លួនជនសង្ស័យ៤១នាក់ដែលគេជឿថាជាអ្នកផ្តល់ថវិកាដល់បណ្តាញដែលត្រូវបានគេស្គាល់ថាជាចលនាហ្កូលេន ដែលរដ្ឋាភិបាលតួកគីចាត់ទុកថា ជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នេះបើតាមសេចក្តីថ្លែងការណ៍។

ប្រតិបត្តិការនៅតែបន្តដើម្បីចាប់ខ្លួនបុគ្គលដែលនៅសល់។ ប្រតិបត្តិការហិរញ្ញវត្ថុសរុបចំនួន៤០លានលីរ៉ាសតួកគី (ប្រមាណ ១.០៣ លានដុល្លារអាមេរិក) ត្រូវបានរកឃើញនៅក្នុងគណនីរបស់ជនសង្ស័យ។

ចលនាហ្កូលេន ដែលដឹកនាំដោយមគុទេសន៍សាសនាអ៊ីស្លាម លោក ហ្វេហ្សូឡាស ហ្កូលេន ដែលស្លាប់កាលពីឆ្នាំ២០១៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលតួកគីថាជាមេគំនិតក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបណ្តាលឱ្យមនុស្សមិនតិចជាង២៥០នាក់ស្លាប់។

អាជ្ញាធរតួកគីតាមចាប់ខ្លួនយ៉ាងទូលំទូលាយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានឃុំខ្លួនមនុស្សរាប់ពាន់នាក់ដែលត្រូវបានគេអះអាងថាមានទំនាក់ទំនងជាមួយចលនាមួននេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here