ភេរវករ៤នាក់ស្លាប់ក្នុងការប្រឈមមុខគ្នាជាមួយប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានអះអាងថាបានសម្លាប់ភេរវករ៤នាក់នៅក្នុងការប្រឈមមុខដាក់គ្នានៅក្នុងស្រុកដឺរ៉ា ហ្កាហ្ស៊ី ខាន ខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យប៉ូលិសបានឲ្យដឹងថា ប៉ូលិសទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ពីការចល័តរបស់ក្រុមភេរវករនៅក្នុងតំបន់កុត ម៉ូបារ៉ាក នៃស្រុកជាប់ព្រំប្រទល់ភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា។

អ្នកនាំពាក្យនិយាយថា “ក្រុមប៉ូលិសបានចល័តកម្លាំងភ្លាមៗ ឡោមព័ទ្ធតំបន់នោះ និងបើកប្រតិបត្តិការ” ។ ក្រុមភេរវករបានវាយប្រហារលើក្រុមប៉ូលិសដោយប្រើអាវុធធុនធ្ងន់ដែលនាំឱ្យមានការបាញ់គ្នាយ៉ាងសាហាវ។

អ្នកនាំពាក្យបានអះអាងថា ភេរវករ៤នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនេះ រីឯបក្សរបស់ពួកគេបានរត់គេចខ្លួននៅក្រោមគុម្ពោតព្រៃនិងពំនូកខ្សាច់។

អ្នកនាំពាក្យបាននិយាយថា ប៉ូលិសបានបើកប្រតិបត្តិការរុករក និងបោសសម្អាតនៅក្នុងតំបន់នោះដើម្បីតាមចាប់ក្រុមភេរវករដែលនៅសេសសល់មកទទួលទោសឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here