ទាហានអ៊ីស្រាអែល៣នាក់ស្លាប់នៅភាគខាងជើតតំបន់ហ្កាហ្សា

0

ហ្កាហ្សា៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ទាហានអ៊ីស្រាអែល៣នាក់ត្រូវបានសម្លាប់នៅភាគខាងជើងតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ទាហានទាំង៣នាក់មាន លោក លីអ័រ សតៀនបឺក លោកអូហ្វេគ បាហាណា លោក អូមឺរ  វេន ហ្កេលដឺរ គឺជាអតីតអ្នកប្រយុទ្ធចេញពីកងវរសេនាតូចលេខ៩ នៃកងពលតូចថ្មើរជើងហ្គីវ៉ាធី។

យោងតាមព័ត៌មានទូរទស្សន៍ KAN ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលនបានឲ្យដឹងថា នៅល្ងាចថ្ងៃចន្ទ ទាហានជាច្រើននាក់បានអមដំណើររថយន្តពន្លត់អគ្គីភ័យរបស់កងទ័ពការពារជាតិអ៊ីស្រាអែលដែលបានចូលទៅក្នុងទីក្រុងចាបាលីយ៉ា ដើម្បីពន្លត់ពន្លត់ភ្លើងក្នុងរថក្រោះបន្ទាប់ពីមានបញ្ហាបច្ចេកទេស។

នៅពេលកងទ័ពកំពុងធ្វើដំណើរវិលត្រឡប់មកទឹកដីអ៊ីស្រាអែលវិញ ក្បួនរថយន្តដែលមានរថក្រោះ និងរថយន្តយោធាចំនួន៤គ្រឿងបានចូលទៅក្នុងតំបន់ដែលគេបង្កប់គ្រឿងផ្ទុះ នេះបើតាមបុស្តិ៍ទូរទស្សន៍នេះរាយការណ៍។ រថយន្តមួយគ្រឿងរងការវាយប្រហារដោយផ្ទាល់បណ្តាលឲ្យទាហាន៣នាក់ស្លាប់ និង២នាក់ទៀតរងរបួសស្រាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here