តួកគីបដិសេធចំពោះការអះអាងអំពីវត្តមានយន្តហោះរបស់អ៊ីស្រាអែល

0

ប្រទេសតួកគី៖ កាលពីថ្ងៃអាទិត្យប្រធានាធិបតីតួកគីបានច្រានចោលការអះអាងដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះស៊ីវិលរបស់អ៊ីស្រាអែលបានសំចតនៅក្នុងប្រទេសតួកគី គឺសេចក្តីរាយការណ៍ “មិនពិត”

ប្រធានាធិបតីតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ការចោទប្រកាន់ដោយគ្មានភស្តុតាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនដែលថា យន្តហោះស៊ីវិលរបស់អ៊ីស្រាអែលជាច្រើនគ្រឿងត្រូវបានសំចតនៅក្នុងប្រទេសតួកគីគឺមិនមែនជាការពិតនោះទេ​”

ប្រធានាធិបតីតួកគីបានបញ្ជាក់ឱ្យដឹងថា រាល់ការហោះហើរ និងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ជាមួយអ៊ីស្រាអែលត្រូវបានផ្អាក បន្ទាប់ពីអ៊ីស្រាអែលបើកប្រតិបត្តិការយោធានៅក្នុងតំបន់ហ្កាហ្សា។

លោកប្រធានាធិបតីបន្តថា“ចាប់តាំងពីមិនមានសកម្មភាពអាកាសចរណ៍ស៊ីវិល និងយោធា រវាងប្រទេសតួកគី និងអ៊ីស្រាអែល មិនមានយន្តហោះអ៊ីស្រាអែលនៅក្នុងអាកាសយាន្តដ្ឋាន និងអគារទុកយន្តហោះរបស់យើងទេ។”

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “ដូច្នេះសូម្បីតែការប្រើប្រាស់ដែនអាកាសរបស់តួគីដោយមន្ត្រីអ៊ីស្រាអែលក៏មិនត្រូវបានអនុញ្ញាតិ​នោះទេ ហើយស្ថានភាពនេះគឺត្រូវបានឆ្លុះបញ្ជាំងនៅក្នុងសារព័ត៌មានម្តងម្កាលផងដែរ”

LEAVE A REPLY

Please enter your comment!
Please enter your name here