ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស២៤៤នាក់ និងរបួស១.២៧៧នាក់

0

ប្រទេសអ៊ីរ៉ង់៖ លោក ហូសៀន កឺម៉ានផួរ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយនៅថ្ងៃអាទិត្យថា មនុស្ស២៤៤នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល៦៥ម៉ោងកន្លងទៅនេះ។

នៅក្នុងសារដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីក្ស លោក កឺម៉ានផួរ កត់សម្គាល់ថា ស្ត្រី និងកុមារស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ចំណែកឯមនុស្ស ១.២៧៧នាក់បានបញ្ចូនមកដល់មន្ទីពេទ្យ។

លោកបានបន្ថែមថា ប្រមាណជាជាង៩០ភាគរយនៃអ្នកស្លាប់និងរបួសគឺជាជនស៊ីវិល។

កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងតេរ៉ង់ និងទីក្រុងជាច្រើនកន្លែងនៅទូតាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការកំពូលយោធាអ៊ីរ៉ង់ម្នាក់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើននាក់។​ ការវាយប្រហារបានបន្តកើតឡើងនៅតាមតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែលតាំងពីថ្ងៃសុក្រ បណ្តាលឱ្យមានអ្នកស្លាប់ របួស និងការខូចខាតដ៏ច្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here