ស្លាប់​២នាក់ របួស១១នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីក្រុមសង្គ្រោះនិយាយថា យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកខេត្តប៉ាឡូជីស្ថានភាគខាងលិចប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។

ហេតុការណ៍ផ្ទុះនេះបានកើតនៅក្នុងផ្សារធំក្នុងតំបន់រ៉ាកនី ស្រុកបាខាន នៅពេលដែលគ្រឿងផ្ទុះកែច្នៃដែលត្រូវបានបង្កៃនោះលើម៉ូតូចតចោលភ្លាត់គន្លឹះ នេះបើតាមក្រុមសង្គ្រោះ១១២២។

 “មនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង ចំណែកឯមនុស្ស១១នាក់ផ្សេងទៀតរងរបួស” នេះបើតាមអ្នកនាំពាក្យរបស់ក្រុមសង្គ្រោះ១១២២ប្រាប់អ្នកយកព័ត៌មាន។ លោកបានបន្តថា មនុស្ស៤នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។

មន្ត្រីម្នាក់រូបនេះបានបន្ថែមទៀតថា ហាងនៅក្បែរនោះ អគារ និងរថយន្តមួយគ្រឿងក៏រងការខូចខាតដោយការផ្ទុះនេះផងដែរ។

បន្ទាប់ពីការផ្ទុះនេះ ការប្រកាសអាសន្នត្រូវបានធ្វើឡើងនៅទូទាំងមន្ទីពេទ្យក្នុងស្រុក។ មន្ត្រីសន្តិសុខបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បិទទីតាំងកើតហេតុ និងបើកប្រតិបត្តិការស្រាវជ្រាវ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here