ប្រទេសហ្វីលីពីន៖ យោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា ជនសង្ស័យដែលជាក្រុមឧទ្ទាម៣នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅខេត្តឡៃតេ ភាគកណ្តាលប្រទេសហ្វីលីពីន។
យោធាបាននិយាយថា កងទ័ពបានប៉ះទង្គិចគ្នាជាមួយសមាជិកដែលគេចោទប្រកាន់ថាជាកងទ័ពប្រជាជនថ្មី (NPA) កាលពីព្រឹកថ្ងៃអង្គារនៅសាលាក្រុងខារីហ្ការ៉ា។
សូមបញ្ជាក់ផងដែរថា ពុំមានទាហានណាម្នាក់ស្លាប់ ឬរបួសក្នុងការប្រយុទ្ធគ្នានេះទេ។
គួររំលឹកផងដែរថា ក្រុមឧទ្ទាម NPA បានប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៦៩មក។
ទិន្ន័យយោធាបានបង្ហាញថា សមាជិករបស់ NPA បានធ្លាក់ចុះតាំងពីពេលដែលចំនួនសមាជិកប្រដាប់អាវុធក្រុមនេះឡើងដល់ចំនួនខ្ពស់បំផុត ២៥,០០០នាក់នៅក្នុងទស្សវត្សរ៍ ១៩៨០។ ទោះបីជាអ្នកប្រយុទ្ធថយចុះក៏ដោយ ក៏ NPA នៅតែបន្តបើកការវាយប្រហារក្នុងទ្រង់ទ្រាយតូចៗនៅតាមតំបន់ជនបទជារឿយៗផងដែរ៕