ស្លាប់១៩នាក់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារក្នុងទីក្រុងដាម៉ាស

0

ប្រទេសស៊ីរី៖ អ្នកតាមដានសង្គ្រាមនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកកែច្នៃក្នុងព្រះវិហារកាតុលិក ម៉ារ អេលីស ក្នុងទីក្រុងដាម៉ាសកាលពីថ្ងៃចន្ទក្នុងពេលអភិបូជា ដោយបានសម្លាប់មនុស្ស១៩នាក់ និងបង្ករបួសដល់មនុស្សជាច្រើននាក់។

ហេតុការណ៍ផ្ទុះនេះបានបំផ្លាញព្រះវិហារម៉ារ អេលីស នៅស្រុកវ័យឡា នេះបើតាមប្រភពព័ត៌មានក្នុងស្រុក។

អាជ្ញាធរសន្តិសុខផ្ទៃក្នុងស៊ីរីបាននិយាយថា អ្នកវាយប្រហារគឺជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដែលគេស្គាល់ថាជាក្រុម ដែស្ហ (Daesh) ។ក្រសួងការពារជាតិស៊ីរីបាននិយាយដោយមិនបានបង្ហាញតួរលេខថាពិតប្រាកដថា ការផ្ទុះនេះបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ជាជនស៊ីវិល។ អាជ្ញាធរជម្រុញឱ្យប្រជាពលរដ្ឋសូមចៀសវាងពីតំបន់នោះដើម្បីសម្រួលដល់សេវាសង្គ្រោះបន្ទាន់។

មិនទាន់មានការអះអាងទទួលខុសត្រូវភា្លមៗទៅលើការបំផ្ទុះនេះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here