ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃចន្ទ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅរដ្ឋវ៉េស ប៉េងហ្កាល ភាគខាងកើតប្រទេសឥណ្ឌា។
ក្មេងស្រីម្នាក់រងរបួសបន្ទាប់ពីរងការវាយប្រហារដោយគ្រាប់បែកនៅក្នុងភូមិបារ៉ូចាន់ហ្ការ នៅតំបន់បុស្តិ៍ប៉ូលិសហ្កាលីហ្កាននៃស្រុកណាដៀ ដែលមានចម្ងាយប្រមាណ១៧៤គីឡូម៉ែត្រ ភាគខាងជើងទីក្រុងកូលកាលតា ដែលជារដ្ឋធានីនៃរដ្ឋវ៉េស ប៉េនហ្កាល។
ទោះបីជាក្មេងស្រីនេះត្រូវបានបញ្ជូនជាបន្ទាន់ទៅមន្ទីពេទ្យនៅជិតបំផុតក៏ដោយ ប៉ុន្តែក្រោយមកគេប្រកាសថានាងបានស្លាប់នៅក្នុងមន្ទីពេទ្យ។ ក្នុងរបាយការណ៍បង្ហាញថា ជនរងគ្រោះកំពុងធ្វើដំណើរទៅផ្ទះ ពេលដែលបំណែកគ្រាប់បែកខ្ទាតត្រូវចំក្មេងស្រីនេះ ដែលគ្រាប់បែកនេះត្រូវបានគេអះអាងថាគប់ចូលក្នុងផ្ទះប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រីនៃរដ្ឋវ៉េស ប៉េនហ្កាល លោកស្រី ម៉ាម៉ាតា បានឺជី បានសម្តែងភាពសោកស្តាយចំពោះការស្លាប់នេះ ហើយនិយាយថាប៉ូលិសនឹងចាត់វិធានការណ៍យ៉ាងតឹងរឹងដើម្បីប្រឆាំងនឹងពិរុទ្ធជន៕









