ស្លាប់១០នាក់ របួសជាង៩០នាក់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី

0

ទីក្រុងគៀវ៖ លោកអភិបាលតំបន់ សឺហ្គី លីសាក់ បាននិយាយថា មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ និងប្រមាណជា៩០នាក់រងរបួសកាលពីថ្ងៃអង្គារ ដោយសារមីស៊ីលរបស់រុស្ស៊ីវាយប្រហារទៅលើទីក្រុងចំនួន២ នៅកណ្តាលតំបន់នីប្រូប៉េត្រូវ។

លោក លីសាក់ បាននិយាយនៅលើតេលេក្រាមថា ក្នុងទីក្រុងរបស់តំបន់នីប្រូ មានមនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ និងរបួសប្រមាណ៨៤នាក់ដោយសារការវាយប្រហារនេះ។

អភិបាលក្រុងនីប្រូ លោក បូរី ហ្វីឡាតូវ បានពណ៌នាពីការវាយប្រហារនេះថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយទៅលើទីក្រុងមួយនេះ ចាប់តាំងពីជម្លោះកើតឡើង។ លោកបាននិយាយថា ស្ថាប័នអប់រំចំនួន៣៤កន្លែង កន្លែងថែទាំសុខភាពចំនួន៨កន្លែង និងរថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុងអូដេសាទៅទីក្រុងហ្សាប៉ូរ៉ីហ្សហ្ស៊ី រងការខូចខាតដោយសារការវាយប្រហារនេះ។

នៅទីតាំងផ្សេងមួយទៀតនៅក្នុងទីក្រុងសាមារដែលស្ថិតនៅចម្ងាយប្រមាណ២៦គីឡូម៉ែត្រភាគឦសាននៃទីក្រុងនីប្រូឯនោះវិញ មានមនុស្ស២នាក់ស្លាប់ និងរបួស១១នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here