ចាប់ខ្លួនភេរវករ២នាក់ និង២នាក់ទៀតត្រូវបានសម្លាប់នៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា ភេរវករ២នាក់​ត្រូវបានសម្លាប់ ចំណែកឯ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការសន្តិសុខនៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះគឺត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ក្នុងស្រុកដូគី តាមការឲ្យការសម្ងាត់អំពីវត្តមានក្រុមភេរវករពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។

សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងសន្តិសុខបានវាយឆ្មក់យ៉ាងមានប្រសិទ្ធភាពលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ ហើយបន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ភេរវករ២នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

អាវុធ គ្រាប់រំសេវ និងគ្រៀងផ្ទុះ ក៏ត្រូវបានរឹបអូសក្នុងពេលប្រតិបត្តិការនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here