ពួកសកម្មប្រយុទ្ធ IS ៣នាក់ត្រូវបានសម្លាប់នៅភាគខាងជើងអ៊ីរ៉ាក់ (Update)

0

ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៣នាក់ក្នុងប្រតិបត្តិការមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ដោយផ្អែកតាមរបាយការណ៍ស៊ើបអង្កេត កងកម្លាំងប្រឆាំងភេរវកម្មបានប៉ះទង្គិចគ្នាជាមួយក្រុមភេរវករនៅក្នុងតំបន់មួយក្នុងខេត្តកឺកុក ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៣នាក់ នេះបើតាមសេចក្តីថ្លែងការណ៍ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលា និងទីកន្លែងនៃការប៉ះទង្គិចគ្នា។

ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានបញ្ជាក់ថា ប្រតិបត្តិការខ្លួនមានគោលបំណងកម្ចាត់ភេរវករដែលនៅសេសសល់ ដែលពួកគេអាចនឹងបង្កើតអង្គការភេរវកម្មឡើងវិញ។

គួររំលឹកផងដែរថា ចាប់តាំងពីអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ អ្នកដែលនៅសេសសល់នៃក្រុមមួយនេះនៅតែបន្តការវាយប្រហារលើកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here