ក្រុមហេបូឡាបដិសេធមិនដាក់អាវុធចុះ ដោយលើកឡើងពីការគម្រាមកំហែងរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ មេដឹកនាំក្រុមហេបូឡា លោក នេម កាហ្ស៊ីម បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃពុធថា ក្រុមហេបូឡាលីបង់នឹងមិនដាក់អាវុធចុះនោះទេដោយលើកឡើងពី “គ្រោះថ្នាក់ឬហានិភ័យដែលអាចរារាំងយ៉ាងខ្លាំងដល់សមត្ថភាពរបស់ក្រុមក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន” ដែលបង្កឡើងដោយប្រទេសអ៊ីស្រាអែល។

ការថ្លែងក្នុងព្រឹត្តិការណ៍របស់ក្រុមប្រឹក្សាអាស្ហូរ៉ានៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត លោក ​កាហ្ស៊ីម បាននិយាយថា “អាវុធរបស់ពួកយើងទាំងអស់គឺទុកសម្រាប់ប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ហើយយើងនឹងមិនដាក់វាចុះនោះទេ”។

សុន្ទរកថារបស់លោក កាហ្ស៊ីម ដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍ អាល់ ម៉ាណា ធ្វើឡើងចំពេលមានការអំពាវនាវឱ្យលីបង់បញ្ជាក់អំពីការគ្រប់គ្រងរដ្ឋកាន់តែខ្លាំងទៅលើក្រុមប្រដាប់អាវុធទាំងអស់ដែលនៅក្នុងទឹកដីរបស់ខ្លួន។

ក្រុមហេបូឡាបានទទូចថា អាវុធរបស់ខ្លួនមានសារៈសំខាន់ណាស់សម្រាប់ការការពារប្រទេសលីបង់ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល។ លោក កាហ្ស៊ីម បាននិយាយថា “អ៊ីស្រាអែលគឺជាគ្រោះថ្នាក់ឬហានិភ័យដែលអាចរារាំងយ៉ាងខ្លាំងដល់សមត្ថភាពរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែង។ នេះមិនមែនជាការគំរាមកំហែងត្រឹមតែប៉ាឡេស្ទីន និងលីបង់នោះទេ ប៉ុន្តែជាការគំរាមកំហែងដល់ក្នុងតំបន់ទាំងមូល”។ លោកបន្តថា “យើងជាគណបក្សប្រឆាំង។ កាតព្វកិច្ចរបស់យើងគឺដើម្បីប្រឆាំង និងការប្រឈមមុខ”

លោក កាហ្ស៊ីម ក៏បានច្រានចោលការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់លីបង់ ដោយលោកបានកត់សម្គាល់ថា “បញ្ហាអាវុធគឺជាបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយក្នុងចំណោមប្រជាជនលីបង់។ អ៊ីស្រាអែលគ្មានសិទ្ធិក្នុងការធ្វើអន្តរាគមន៍ ត្រួតពិនិត្យ ឬតាមដានកិច្ចសន្ទនាជាតិរបស់យើងទេ”

LEAVE A REPLY

Please enter your comment!
Please enter your name here