ភេរវករ១១នាក់ត្រូវបានសម្លាប់នៅភាគខាងលិចប្រទេសនីហ្សេ

0

ប្រទេសនីហ្សេ៖   កងទ័ពនីហ្សេបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានសម្លាប់ភេរវករយ៉ាងហោចណាស់១១នាក់ ក្នុងពេលវាយប្រហារតបតទៅនឹងការវាយប្រហារព្រមៗគ្នានៅទីតាំងផ្សេងគ្នាចំនួន២លើកកាលពីនៅថ្ងៃពុធ និងព្រហស្បតិ៍ នៅក្នុងតំបន់ធីឡាបឺរ៉ី និងដុសសូ នៅភាគខាងលិចប្រទេសនីហ្សេ។

តាមសេចក្តីថ្លែងការណ៍យោធាដែលបានចាក់ផ្សាយតាមពីវិទ្យុ និងនៅលើទូរទស្សន៍នីហ្សេ បានឱ្យដឹងថា ការប៉ះទង្គិចគ្នាលើកដំបូងបានកើតឡើងកាលពីថ្ងៃពុធនៅពេលដែលក្រុមភេរវករបានវាយឆ្មក់លើក្បួនរថយន្តយោធាដែលកំពុងធ្វើដំណើរទៅភូមិក្នុងទីក្រុងធីឡាបឺរ៉ី។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា “ដោយសារប្រតិកម្មដ៏ខ្លាំងក្លា ស្វាហាប់ចំពោះស្ថានការណ៍ ពួកភេរវករ ៥នាក់ត្រូវបានសម្លាប់ និងវត្ថុមួយចំនួនត្រូវបានរឹបអូសរួមមានកាំភ្លើងអាកា៤៧ ចំនួន៤ដើម គ្រាប់កាំភ្លើង១០បង់ ម៉ូតូ៣គ្រឿង និងសម្ភារៈយោធា”។

ប្រភពបន្ថែមថា ការវាយប្រហារលើកទី២កើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ប្រជុំជន ជាកន្លែងដែលកងទ័ពបានវាយតបតនឹងពួកភេរវករ និងសម្លាប់ពួកគេយ៉ាងហោចណាស់៦នាក់  រឹបអូសម៉ូតូដែលទុកចោលបានចំនួន២គ្រឿង និងដោះគ្រឿងផ្ទុះមួយគ្រាប់ដែលពួកភេរវករបានបង្កប់ក្នុងពេលដែលពួកគេដកថយទៅប្រទេសនីហ្សេរីយ៉ា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here