ទាហានអ៊ីស្រាអែលបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅវ៉េសបេង

0

 

វ៉េសបេង៖ យោងតាមមន្ត្រីប៉ាឡេស្ទីន និងសាក្សីបានឃើញផ្ទាល់ភ្នែកបាននិយាយថា ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមយោធាមួយក្រុមនេះបានឡោមព័ទ្ធផ្ទះមួយខ្នងនៅក្នុងភូមិសាឡឹម ភាគខាងកើតទីក្រុងណាប្លុស នៅភាគខាងជើងតំបន់វ៉េសបេង។

លោក ហ្កាសសាន ដាកឡាស អភិបាលក្រុងណាប្លុស បានកំណត់អត្តសញ្ញាណជនរងគ្រោះថាជា លោក វ៉ីសសាម អ៊ីសថាយេហ អាយុ៣៧ឆ្នាំ និងលោក ឃ្វូសាយ ណាសៀ មានអាយុ២៣ឆ្នាំ។

កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធផ្ទះមួយខ្នងនៅក្នុងភូមិសាឡឹមរយៈពេលជាច្រើនម៉ោង ដែលក្នុងពេលនោះក៏ផ្ទុះអាវុធ និងប៉ះទង្គិចគ្នាជាមួយយុវជនប៉ាឡេស្ទីន នេះបើតាមសាក្សីដែលឃើញផ្ទាល់ភ្នែក។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗអំពីឧបទ្ទវហេតុនេះនៅឡើយទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here