ការវាយប្រហារភេរវកម្មសម្លាប់មនុស្ស២៥៧នាក់នៅប៉ាគីស្ថានក្នុងរយៈពេល៦ខែដំបូង

0

ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរមូលដ្ឋានបាននិយាយក្នុងរបាយការណ៍ថា មនុស្សសរុបចំនួន២៥៧នាក់ត្រូវបានសម្លាប់ និង៤៩២នាក់​ផ្សេងទៀតរងរបួសក្នុងឧបទ្ទវហេតុភេរវកម្មចំនួន៥០១លើកនៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគខាងត្បូងប្រទេសប៉ាគីស្ថានក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។

របាយការណ៍នេះបានកត់ត្រាពីការកើនឡើងចំនួន៤៥ភាគរយនៃឧបទ្ទវហេតុភេរវកម្មក្នុងរយៈពេលដូចគ្នាធៀបទៅនឹងឆ្នាំមុន។

ការវាយប្រហារសរុបចំនួន៨១លើកដែលមានដូចជា គ្រឿងផ្ទុះកែច្នៃ គ្រាប់បែកដៃ គ្រាប់បែក និងគ្រាប់មីន បានធ្វើឱ្យមនុស្ស២៦នាក់ស្លាប់ និង១១២នាក់រង​របួស។

របាយការណ៍នេះបានគូសបញ្ចាក់ថាការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារទៅលើប្រជាជនដែលមិនមែនជាអ្នកស្រុក ដែលក្នុងនោះមានមនុស្ស៥២នាក់ត្រូវបានសម្លាប់ និង១១នាក់រងរបួសនៅក្នុងឧបទ្ទវហេតុចំនួន១៤លើក ដែលជាការកើនឡើង១០០ភាគរយធៀបទៅនឹងពេលមុន។

ការវាយប្រហារ២លើកទៅលើរថភ្លើងដឹកអ្នកដំណើរបានសម្លាប់ម​នុស្ស២៩នាក់ ចំណែកឯការវាយប្រហារចំនួន៣៩លើកលើជនស៊ីវិលបានសម្លាប់មនុស្ស១១នាក់ និង២៩នាក់រងរបួស។

ក្រៅពីនេះ បុគ្គលិកសុខាភិបាលម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើក្រុមចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង។ ការវាយប្រហារ៩លើកលើបង្គោលអង់តែនទូរស័ព្ទបានបណ្តាលឱ្យមនុស្ស២នាក់របួស។

សូមបញ្ជាក់ផងដែរថា ខេត្តប៉ាឡូជីស្ថាន គឺជាខេត្តធំជាងគេរបស់ប្រទេសប៉ាគីស្ថាន បានប្រឈមនឹងអំពើរហិង្សាជាច្រើនទស្សវត្សរ៍ពាក់ព័ន្ធនឹងចលនាបំបែកខ្លួន និងសកម្មភាពបះបោរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here