អាវុធ គ្រាប់រំសេវ ត្រូវបានរឹបអូសនៅភាគខាងកើតអាហ្វហ្កានីស្ថាន

0

អាហ្វហ្កានីស្ថាន៖ មន្ត្រីក្នុងស្រុកបានរាយការណ៍កាលពីយប់ថ្ងៃពុធថា កងកម្លាំងសន្តិសុខរបស់អាហ្វហ្កានីស្ថានបានរឹបអូសអាវុធ និងសម្ភារៈយោធាមួយចំនួនធំ ដែលមានដូចជា គ្រាប់បែកដៃចំនួន៨៨៥គ្រាប់ក្នុងរយៈពេល៤ខែចុងក្រោយនេះនៅខេត្តហ្កាហ្សនីភាគខាងកើតអាហ្វហ្កានីស្ថាន។

លោក អេហ្សាថូឡាហ សេអ៊ីឌី អ្នកនាំពាំក្យរដ្ឋាភិបាលខេត្តបាននិយាយថា អាវុធដែលដកហូតបានចំនួន៥២ប្រភេទខុសៗគ្នា មានដូចជា កាំភ្លើងអាកា-២៧ ចំនួន២១ដើម កាំភ្លើងខ្លី២១ដើម កាំភ្លើងយន្ត PK ២ដើម គ្រាប់បែកដៃចំនួន៨៨៥គ្រាប់ កាំភ្លើងបាញ់គ្រាប់រ៉ូកែត១៥ដើម  កាំភ្លើងត្បាល់៨ដើម និងសម្ភារៈសង្គ្រាមមួយចំនួនដូចជាបង់កាំភ្លើង និងគ្រាប់កាំភ្លើងត្រូវបានរឹបអូសក្នុងពេលប្រតិបត្តិការ។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតថាតើមាននរណាម្នាក់ដែលជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះត្រូវបានចាប់ខ្លួន មន្ត្រីរូបនោះបានបន្ថែមថា អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសនៅក្នុងរដ្ឋធានី និងស្រុកជាច្រើននៃខេត្តមួយនេះ។

កាលដើមសប្តាហ៍នេះ ប៉ូលិសបានរឹបអូសអាវុធនិងគ្រាប់រំសេវជាច្រើន ក្នុងនោះមានកាំភ្លើងខ្លី៤៥ដើម នៅភាគខាងត្បូងតំបន់ហែលម៉េន។

រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានប្រមូលអាវុធធុនស្រាល និងធុនធ្ងន់រាប់ពាន់ដើម និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here