ប្រទេសនីហ្សេរីយ៉ា៖ ទាហានម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ថ្មីៗនេះ កងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ាបានទប់ស្កាត់ការវាយប្រហារដ៏ខ្លាំងក្លាមួយដែលធ្វើឡើងដោយក្រុមភេរវករនៅរដ្ឋបួរនូ ភាគឦសានដោយបានសម្លាប់អ្នកប្រយុទ្ធជាច្រើននាក់។
កងទ័ពនីហ្សេរីយ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីក្សថា “កងទ័ពចូលរួមក្នុងប្រតិបត្តិការហាឌីន ខាយ នៅទីប្រជុំជនប៊ីតា បានការពារទប់ស្កាត់ការវាយប្រហារភេរវកម្ម JAS/ISWAP ទ្រង់ទ្រាយធំ នៅម៉ោងប្រមាណ ១០:២៥នាទីយប់ នៅថ្ងៃទី២៧ ខែកក្កដា” នេះ ។
កងទ័ពនិយាយថា ជនសង្ស័យភេរវករដែលធ្វើដំណើរចេញពីទីក្រុងដាមបូដើម្បីឈ្លានពានទីប្រជុំជនប៊ីតា ដែលជាទីក្រុងមួយនៅក្នុងតំបន់រដ្ឋាភិបាលហ្កូហ្សា ដែលគេផ្តល់ព័ត៌មានថាភេរវករបានរំលោភបំពានបរិវេណការពារខាងក្រៅ ប៉ុន្តែកងទ័ពបានយកជ័យជំនះភ្លាមៗ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពកាលពីយប់ថ្ងៃសៅរ៍ ។
កងទ័ពបានព័ណ៌នាការវាយប្រហារនេះថា “ជាការវាយប្រហារទ្រង់ទ្រាយធំ” ដោយនិយាយថា កងទ័ពដែលយកជ័យជំនះលើជនសង្ស័យភេរវករ បានសម្លាប់ពួកវាជាច្រើននាក់ក្នុងពេលប្រឈមមុខដាក់គ្នានោះ។ ទោះជាយ៉ាងណាក៏ដោយ កាថ្លែងនេះមិនបានផ្តល់តួលេខជាក់លាក់អំពីចំនួនអ្នកស្លាប់ និងរបួសនោះទេ។
សេចក្តីថ្លែងការយោធាមានខ្លឹមសារបន្ថែមថា បន្ទាប់ពីមានការវាយតម្លៃតាមដានយ៉ាងយកចិត្តទុកដាក់មួយ មេបញ្ជាការយោធាជាន់ខ្ពស់បានរៀបចំ និងចល័តកងទ័ពឡើងវិញ ដើម្បីពង្រឹងតំបន់ និងរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងប្រតិបត្តការ។
គួររំលឹកផងដែរថា ក្រុមបូកូហ៉ារ៉ាមបាននិងកំពុងសហការជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាហ្វ្រិកខាងលិច (ISWAP) ក្នុងការប៉ុនប៉ងបង្កើតរដ្ឋអ៊ីស្លាមនៅភាគភាគឦសានប្រទេសនីហ្សេរីយ៉ា។ ក្រុមភេរវករនេះក៏បានពង្រីកការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀតនៅជុំវិញបឹង ឆាដ បាស៊ីន៕









