ស្លាប់ម្នាក់ របួស៤នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់

0

ប្រទេសលីបង់៖ យោងតាមប្រភពពីប្រទេសលីបង់បានឱ្យដឹងថា សមាជិកក្រុមហេសបូឡាម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ដែលមានទំនាក់ទំនងជាមួយក្រសួងសុខាភិបាលបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារតាមអាកាសទៅលើទីក្រុងឃៀម ដែលបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់ជនស៊ីវិល៤នាក់ផ្សេងទៀត។

ប្រភពសន្តិសុខលីបង់បានប្រាប់អ្នកយកព័ត៌មានថា អ្នកស្លាប់នោះគឺជាសមាជិកក្រុមហេសបូឡា ឈ្មោះ អាលី សូឡីម៉េន អាប៊ុ អាបបាស។

ស្របពេលជាមួយគ្នានេះផងដែរ ភ្នាក់ងារព័ត៌មានជាតិផ្លូវការ បានរាយការណ៍ថា “យន្តហោះគ្មានមនុស្សបើក២គ្រឿងបានបាញ់ទៅលើគោលដៅអេស្កាវាទ័រដែលឈប់ចត ចំនួន២គ្រាប់នៅតំបន់អាល ហ្វូវ៉ារាហ្វ ក្នុងភូមិយ៉ារោន ស្រុកប៊ីន ជេប៊ែល”

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមាន​ដើម្បីបញ្ចប់​ការ​ប៉ះ​ទង្គិច​គ្នាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសប៉ារាំង ​បាន​ផ្ទុះ​ឡើងវិញ​បន្ទាប់​ពី​សង្គ្រាម​នៅហ្កាហ្សា។

ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលបានវាយប្រហារ​ម្តងម្កាលទៅលើប្រទេសលីបង់ ដោយអះអាងថាពួកគេមានបំណងលុបបំបាត់ “ការគំរាមកំហែង” ដែលបង្កឡើងដោយក្រុមហេសបូឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here