ក្រុមហ៊ូធីយេម៉ែនអះអាងពីការវាយប្រហារដោយគ្រាប់មីស៊ីលលើអាកាសយន្តដ្ឋានអ៊ីស្រាអែល

0

ប្រទេសយ៉េមែន៖ ក្រុមឧទ្ទាមហ៊ូធីរបស់យ៉េម៉ែនបាននិយាយថា ពួកគេបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលសារជាថ្មីទៅលើអាកាសយាន្តដ្ឋានបេន ហ្កួរៀន កណ្តាលប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអង្គារ ដែលគេរាយការណ៍ថាត្រូវបានស្ទាក់ចាប់់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល។

ក្រុមឧទ្ទាមហ៊ូធីបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ទៅលើគោលដៅអាកាសយាន្តដ្ឋានអ៊ីស្រាអែលដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន នេះបើតាមអ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធហ៊ូធីលោក យ៉ាហយ៉ា សារៀ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយដោយទូរទស្សន៍អាល់ម៉ាស៊ីរ៉ា។

លោក សារៀ​ បាននិយាយថា ក្រុមឧទ្ទាមហ៊ូធីនឹងបន្តវារប្រហារប្រឆាំងនឹងអ៊ីស្រាអែលរហូតទាល់តែសង្គ្រាម និងការបិទខ្ទប់តំបន់ហ្កាហ្សាត្រូវបានបញ្ឈប់។

គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៃតំបន់ភាគខាងជើងប្រទេសយេម៉ែន បានបាញ់គ្រាប់មីស៊ីល និងបញ្ជាយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារគោលដៅមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣​ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីនដែលអ៊ីស្រាអែលឡោមព័ទ្ធនៅតំបន់ហ្កាហ្សា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here