ជនជាតិប៉ាឡេស្ទីន៨៣នាក់ស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា

0

តំបន់ហ្កាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៨៣នាក់ត្រូវបានសម្លាប់ដោយការបាញ់គ្រាប់ផ្លោង និងការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ នេះបើតាមក្រុមការងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា។

លោក ម៉ាហម៉ូដ បាសាល អ្នកនាំពាក្យរបស់ក្រុមការងារការពារជនស៊ីវិល បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន៥៨នាក់កំពុងរង់ចាំជំនួយនៅភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សា។

លោក បាសាល បានបន្ថែមថា មន្ទីពេទ្យនៅតំបន់ហ្កាហ្សាបានទទួលមនុស្សរាប់សិបនាក់ ដែលមានស្ថានភាពសុខភាពខុសគ្នាជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល។

មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលអំពីឧបទ្ទវហេតុទាំងនេះនៅឡើយទេ។

ទន្ទឹមនឹងនេះផងដែរ កងពលតូចអាល់ កាហ្ស៊ីម ដែលជាអង្គភាពមួយរបស់ក្រុមប្រដាប់អាវុធហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ទៅលើក្រុមទាហានអ៊ីស្រាអែល និងរថយន្តជាច្រើនគ្រឿងនៅខាងជើងទីក្រុងខាន យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយមានកិច្ចសហការពីកងពលតូចអាល់-គូដស៍  និងកងពលតូច ណាសៀ។

អាជ្ញាធរសុខាភិបាលប្រចាំនៅទីក្រុងហ្កាហ្សាបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៩៥.១៩នាក់ត្រូវបានសម្លាប់ និង៣៨.៦៣០នាក់ផ្សេងទៀតរងរបួសចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សាកាលពីថ្ងៃទី១៨ ខែមីនា ដែលនាំឱ្យចំនួនមនុស្សស្លាប់សរុបគិតតាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់ចំនួន៦១.០២០នាក់ និងរបួស១៥០.៦៧១នាក់ ។

អាជ្ញាធរបាននិយាយថា មនុស្ស៨នាក់ស្លាប់ដោយសារតែការអត់ឃ្លាន និងខ្វះអាហារូបត្ថម្ភ ត្រូវបានគេកត់ត្រាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយការអត់ឃ្លាន និងខ្វះអាហារូបត្ថម្ភសរុបគិតចាប់ពីខែតុលា ឆ្នាំ២០២៣ កើនដល់១៨៨នាក់ ក្នុងនោះមានក្មេង៩៤នាក់។

កាលពីថ្ងៃអង្គារកន្លងទៅនេះផងដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) គ្រោងនឹងប្រកាសផែនការដើម្បីកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here