សន្តិសុខ៣នាក់ និងអ្នកបើកបរម្នាក់ស្លាប់ក្នុងការវាយប្រហារនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោងតាមព័ត៌មានផ្លូវការណ៍ដែលទទួលបានកាលពីថ្ងៃពុធនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ក្នុងនោះមានសមាជិករបស់កងអង្គភាពទ័ពព្រំដែនប៉ាគិស្ថានចំនួន៣នាក់ និងអ្នកបើកបរម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកការ៉ាកនៅពេលដែលសមាជិកសន្តិសុខកំពុងធ្វើដំណើរទៅបំពេញកាតព្វកិច្ចរក្សាសន្តិសុខ នេះបើតាមប្រភពប៉ូលិស។

មន្ត្រីប៉ូលិសក្នុងស្រុកបានប្រាប់អ្នកយកព័ត៌មានថា ក្រុមជនប្រដាប់អាវុធដែលនៅលើកំពូលភ្នំបានបើកការបាញ់ប្រហារលើរថយន្តដោយប្រើអាវុធធុនតូច បណ្តាលឱ្យមនុស្សស្លាប់៤នាក់នៅនឹងកន្លែងកើតហេតុ។

មន្ត្រីដដែលនិយាយថា បន្ទាប់ពីការវាយប្រហារ កម្លាំងសន្តិសុខ និងប៉ូលិស បានដាក់ខ្សែរង្វង់សុវត្ថិភាពបិទទីតាំងនោះ ហើយបើកប្រតិ​បត្តិការរុករកនៅតំបន់ភ្នំជុំវិញនោះដើម្បីស្វែងរកដានរបស់អ្នកវាយប្រហារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here