មេបញ្ជាកាក្រុមឧទ្ទាមត្រូវបានសម្លាប់ក្នុងជម្លោះប្រដាប់អាវុធនៅភាគខាងកើតឥណ្ឌា

0

ប្រទេសឥណ្ឌា៖ មន្ត្រីបាននិយាយនៅថ្ងៃពុធថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមណាហ្សាលត្រូវបានសម្លាប់ក្នុងជម្លោះប្រដាប់អាវុធយ៉ាងសាហាវជាមួយប៉ូលិសនៅរដ្ឋចាខេន ភាគខាងកើតប្រទេសឥណ្ឌា។

ជម្លោះប្រដាប់អាវុធនេះបានផ្ទុះឡើងនៅយប់ថ្ងៃអង្គារ ក្នុងស្រុកហ្កូមឡាដែលមានចម្ងាយប្រមាណ​៧១គីឡូម៉ែត្រ ភាគនិរតីទីក្រុងរ៉ានជី ដែលជារាជធានីរបស់រដ្ឋចាខេន។

បើតាមប្រភពពីប៉ូលិសបានឱ្យដឹងថា មេបញ្ជាការដែលស្លាប់នេះមានតម្លៃខ្លួន១.៥លានរូពី (១៧.០៩៥ ដុល្លារអាមេរិក) ជារង្វាន់សម្រាប់អ្នកដែលយកជីវិតគាត់បាន។ ប៉ូលិសបានអះអាងថាបានរឹបអូសអាវុធនិងគ្រាប់រំសេវជាច្រើនពីទីតាំងកើតហេតុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here