ស្លាប់ទាហាន៣នាក់ក្នុងការបំផ្ទុះនៅភាគនិរតីប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានប៉ាគីស្ថាន៣នាក់ត្រូវបានសម្លាប់ដោយសារគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅភាគនិរតីខេត្តប៉ាឡូជីស្ថាន កាលពីថ្ងៃពុធនេះ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ភេរវករបានកំណត់គោលដៅវាយប្រហារលើរថយន្តរបស់សន្តិសុខដោយបំពាក់គ្រឿងផ្ទុះកែច្នៃនៅក្នុងស្រុកម៉ាស្តាំង បណ្តាលឲ្យទាហាន៣នាក់ស្លាប់ ក្នុងនោះមានមន្ត្រីម្នាក់ផងដែរ។

ដោយមានការបោសសម្អាតជាបន្តបន្ទាប់ក្នុងតំបន់ទាំងនោះ ភេរវករចំនួន៤នាក់ត្រូវបានកំណត់ទីតាំង និងត្រូវបានសម្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here