ប្រទេសប៉ាគីស្ថាន៖ មនុស្ស២នាក់ត្រូវបានសម្លាប់ និង១៤នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះលើរថយន្តប៉ូលិសនៅខាងត្បូងស្រុកវ៉ារីស្ថាន ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមប្រភពពីប៉ូលិស។
ប៉ូលិសស្រុកបានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង៩:៥៨នាទីព្រឹកនៅក្នុងស្រុកវ៉ាណាជាចំនុចដែលគ្រឿងផ្ទុះកែច្នៃភ្លាត់គន្លឺះផ្ទុះនៅក្បែររថយន្ត។
ប្រភពដដែលបន្ថែមថា អ្នករងរបួសដែលមានមន្ត្រីប៉ូលិស និងអ្នកធ្វើដំណើរឆ្លងកាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៅក្បែរនោះដើម្បីព្យាបាល។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ទីតាំងកើតហេតុត្រូវបានព័ទ្ធខ្សែរង្វង់សុវត្ថិភាពដើម្បការពិនិត្យយ៉ាងល្អិតល្អន់៕









