ប្រទេសលីបង់៖ យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលវាយប្រហារលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសៅរ៍សម្លាប់សមាជិកក្រុមហេសបូឡាម្នាក់ នេះបើយោងតាមប្រភព និងសេចក្តីរាយការណ៍ព័ត៌មាន។
យោងតាមប្រភពពីសន្តិសុខលីបង់ដែលប្រាប់មកអ្នកយកព័ត៌មានបានឲ្យដឹងថា មនុស្សម្នាក់ដែលស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលគឺជាសមាជិកក្រុមហេសបូឡា ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាជា ហាឌី អាលី ខ្នារហ្វើរ ដែលជាអ្នកមកពីភូមិអៃណាតា។
ភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបាញ់មីស៊ីលចំនួន៤គ្រាប់ទៅលើគោលដៅនៅចន្លោះភូមិអៃថារោន និងភូមិអៃណាតា ស្រុកបីន ចេបែល ភាគខាងត្បូងប្រទេសលីបង់។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមានដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសប៉ារាំង បានផ្ទុះឡើងវិញបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅហ្កាហ្សា។
ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏អ៊ីស្រាអែលនៅតែកាន់កាប់ទីតាំងសំខាន់ៗនៅភាគខាងត្បូងលីបង់ ហើយងបន្តធ្វើការវាយប្រហារតាមអាកាសនៅតំបន់ភាគខាងត្បូង និងខាងកើត ដោយអះអាងថាពួកគេមានបំណងលុបបំបាត់ “ការគំរាមកំហែង” ដែលបង្កឡើងដោយក្រុមហេសបូឡា៕









