ពួកសកម្មប្រយុទ្ធ៥០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធានិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ៥០នាក់ក្នុងអំឡុងប្រតិបត្តិការរយៈពេល៤ថ្ងៃនៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការចុងក្រោយត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១០ ខែសីហា និងព្រឹកថ្ងៃទី១១ ខែសីហា នៅក្នុងស្រុកហ្សបដែលពេលនោះភេរវករ៣នាក់ត្រូវបានសម្លាប់។

មុនប្រតិបត្តិការនេះ ការប៉ះទង្គិចគ្នានៅក្នុងតំបន់ដដែលនេះកើតឡើងចាប់ពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី៩ ខែសីហា ដែលពេលនោះពួកសកម្មប្រយុទ្ធ៤៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការផ្សេងៗគ្នា នេះបើតាមសេចក្តីថ្លែងការណ៍។អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់នេះបើតាមសេចក្តីថ្លែងការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here