ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា ប៉ូលិស២នាក់រងរបួសកាលពីថ្ងៃអង្គារនៅក្នុងជម្លោះប្រដាប់អាវុធជាមួយក្រុមឧទ្ទាមណាហ្សាលនៅរដ្ឋឆាតធីសហ្កា ភាគកណ្តាលប្រទេសឥណ្ឌា។
ជម្លោះប្រដាប់អាវុធរវាងក្រុមឧទ្ទាមណាហ្សាល និងកងកម្លាំងរដ្ឋាភិបាលចម្រុះបានផ្ទុះឡើងនៅក្នុងតំបន់ព្រៃហ្កេនហ្កាល័រ ស្រុកប៊ីចាផួរ ចម្ងាយប្រមាណ៤២០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងរ៉ៃផួរ។
បើតាមប៉ូលិស ស្ថានភាពរបួសរបស់អ្នករងរបួសគឺមិនធ្ងន់ធ្ងរនោះទេ៕









