ប្រទេសរុស្សី៖ មនុស្សម្នាក់សម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសក្នុងការវាប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើអគារផ្ទះល្វែងនៅក្នុងតំបន់ឃឺស ប្រទេសរុស្សី កាលពីព្រឹកថ្ងៃសុក្រ នេះបើតាមការបង្ហោះសារនៅលើតេឡេក្រាមរបស់លោកអភិបាល អាឡិចហ្សេនដឺ ឃីនស្តេន។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកបានហោះទៅបុកអគារច្រើនជាន់នៅក្នុងស្រុករ៉េលវ៉េ បណ្តាលឱ្យឆេះអគារចំនួនបួនជាន់ខាងលើបំផុត។
លោក ឃីនស្តេន បាននិយាយក្នុងតេឡេក្រាមថា “យើងមានការសោកស្តាយយ៉ាងខ្លាំងដែលស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសាររបស់នាង”
លោកបានបន្ថែមឱ្យដឹងទៀតថា អ្នកស្រុក១០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយពួកគេទាំងអស់កំពុងទទួលការព្យាបាល៕









