អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់ក្នុងការបំផ្ទុះនៅទីក្រុងអាឡេប៉ូ

0

ប្រទេសស៊ីរី៖ បុរសម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យនៅពេលដែលខ្សែរក្រវ៉ាត់គ្រាប់បែកដែលគាត់ពាក់បានផ្ទុះនៅក្នុងស្រុកអាលមេសារ ទីក្រុងអាឡេប៉ូ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសាណាផ្លូវការ ដែលដកស្រង់ព័ត៌មានចេញពីប្រភពនៅក្នុងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានឱ្យដឹងថា ។

ប្រភពបានបន្ថែមថា ការបំផ្ទុះនេះបានកើតឡើងនៅក្បែរហាងនំមួយកន្លែងនៅភាគខាងកើតទីក្រុង។ អាជ្ញាធរបាននិយាយថា មិនមានជនស៊ីវិលរងគ្រោះនោះទេ។ កងកម្លាំងសន្តិសុខបានបើកការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណរបស់បុរសម្នាក់នោះ ហើយមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវនោះទេ។

ប្រទេសស៊ីរីប្រឈមនឹងហេតុការណ៍បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅឆ្នាំនេះ។ កាលពីថ្ងៃទី២២​ ខែមិថុនា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះនៅវិហារគ្រិស្តរបស់ហ្គ្រិក អថូដុក ក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់២៥នាក់ ដែលហេតុការណ៍នេះ អាជ្ញាធរបានទំលាក់កំហុសលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

កាលពីខែកក្កដា ហេតុការណ៍ផ្ទុះមួយបានវាយប្រហារលើទីតាំងយោធានៅជិតអាកាសយាន្តដ្ឋានអាឡេប៉ូ ដែលគូសបញ្ជាក់អំពីហានិភ័យសន្តិសុខជាបន្តបន្ទាប់នៅជុំវិញទីក្រុងភាគខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here