សមាជិកសន្តិសុខម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅកណ្តាលប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ប៉ូលិសមូលដ្ឋានបាននិយាយថា សមាជិកសន្តិសុខម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រឿងផ្ទុះកែច្នៃ ដែលគេចោទប្រកាន់ថាធ្វើឡើងដោយក្រុមណាហ្សាលនៅក្នុងរដ្ឋឆាតធីសហ្កា ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទនេះ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ឧទ្យានជាតិនៃស្រុកប៊ីចាផួរ នៃរដ្ឋឆាតធីសហ្កានៅពេលដែលកម្លាំងសន្តិសុខមកពីអង្គភាពប៉ូលិសពិសេសកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមណាហ្សាល។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងស្រុក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here