ស្លាប់៩នាក់ របួស៤០នាក់ក្នុងការវាយប្រហាររបស់រុស្សីលើអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស៩នាក់ស្លាប់ និង៤០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់រុស្សីទៅលើទីក្រុងខាគីវ និងក្រុងហ្សាផួរ៉ីហ្សហ្សៀរបស់ប្រទេសអ៊ុយក្រែន។

អភិបាលក្រុង អ៊ីហ្ស័រ ថេរ៉េកខូវ បានសរសេរនៅលើតេលេក្រាមថា នៅទីក្រុងខាគីវដែលជាទីក្រុងធំទី២របស់ប្រទេសអ៊ុយក្រែន ត្រូវយន្តហោះគ្មានមនុស្សបើកប្រយុទ្ធឈ្មោះថា ស្ហាហិដ វាយប្រហារលើអគារលំនៅដ្ឋានខ្ពស់មួយនៅក្នុងសង្កាត់ឧស្សាហកម្ម ដែលបានសម្លាប់មនុស្ស៦នាក់ និងបង្ករបួសស្នាមដល់មនុស្ស២០នាក់ផ្សេងទៀត។

សេវារដ្ឋសម្រាប់គ្រាអាសន្នបានរាយការណ៍ថា ក្មេងស្រីអាយុ១ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ចំណែកឯក្មេង៦នាក់ទៀតស្ថិតក្នុងចំណោមអ្នករងរបួស។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបាននិងកំពុងបន្តដោយមន្ត្រីជួយសង្គ្រោះចំនួន១៤០នាក់ និងគ្រឿងចក្រចំនួន៣៩គ្រឿងកំពុងដំណើរការនៅទីតាំងកើតហេតុ។

លោក អាយវេន ហ្វេដូរ៉ូវ អភិបាលតំបន់បាននិយាយថា នៅទីក្រុងភាគខាងត្បូងហ្សាផួរីហ្សហ្សៀ ការវាយឆ្មក់របស់រុស្សីសម្លាប់មនុស្ស៣នាក់ និងរបួស២០នាក់ផ្សេងទៀត។ លោកបានសរសេរនៅលើតេលេក្រាមថា អ្នករបួសជាច្រើននាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯអគារផ្ទះល្វែង ក្រុមហ៊ុន ចំណតរថយន្តក្រុង និងកន្លែងពាណិជ្ជកម្មរងការខូចខាត។

ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីសញ្ញាព្រមានពីគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយប្រកាសនៅក្នុងទីក្រុងហ្សាផូរីហ្សហ្សៀ។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្សីបានបង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន១៤០គ្រឿង និងប្រើប្រាស់ប្រព័ន្ធបាញ់មីស៊ីលអ៊ីសខានដឺ-អិមចំនួន៤គ្រឿងបាញ់មីស៊ីលពេញមួយយប់ ដែលក្នុងនោះយន្តហោះគ្មានមនុស្សបើកចំនួន៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ ហើយក្រៅពីនោះគឺបានវាយប្រហារត្រូវគោលដៅ២៥ទីតាំងនៅក្នុង៦តំបន់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here