កម្លាំងចម្រុះដឹកនាំដោយអាមេរិកសម្លាប់មេបញ្ជាការ IS នៅភាគពាយ័ព្យស៊ីរី

0

ប្រទេសស៊ីរី៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិវាយឆ្មក់ផ្លូវអាកាសលើផ្ទះមួយខ្នងនៅខេត្តខេត្តអ៊ីដលីបភាគពាយ័ព្យប្រទេសស៊ីរីកាលពីថ្ងៃពុធនេះ សម្លាប់​បុរសម្នាក់ ដែលគេរាយការណ៍ថាជាមេបញ្ជាការរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ស្ថានីយទូរទស្សន៍រដ្ឋស៊ីរី អាល អ៊ីកបារ៉ីយ៉ា បានរាយការណ៍ថា កងទ័ពចម្រុះបានឡោមព័ទ្ធផ្ទះមួយខ្នងនៅក្នុងទីក្រុងអាតមេ មុនពេលសម្រុកចូលផ្ទះនោះ។ បុរសនោះបានព្យាយាមរត់គេចដោយលោតចេញពីយ៉មុខផ្ទះទៅសួនច្បារ ប៉ុន្តែត្រូវបានគេបាញ់សម្លាប់នៅនឹងកន្លែង។ បន្ទាប់មកកម្លាំងចម្រុះឆែកឆេរផ្ទះបានរឹបអូសទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិក និងសាកសួរម្ចាស់ផ្ទះ។ ក្រោយមក សាកសពជនរងគ្រោះត្រូវបានដឹកយកទៅមន្ទីពេទ្យបាប អាល ហាវ៉ា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ការវាយឆ្មក់នេះបានកំណត់គោលដៅទៅលើបុគ្គលជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលមានឈ្មោះថា “អាប៊ុ ហាហ្វ អាល ខ្វារ៉ាស្ហី”  ជនជាតិអ៊ីរ៉ាក់ ដែលលាក់ខ្លួននៅក្នុងជុំរំអាតមេ។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានចូលរួមក្នុងប្រតិបត្តិការ ដែលហោះចេញពីមូលដ្ឋានទ័ពអាមេរិកនៅអាកាសយានដ្ឋាន សារ៉ីន ក្បែរទីក្រុងកូបានី ភាគខាងជើងប្រទេសស៊ីរី។

យោងតាមអ្នកឃ្លាំមើលបានឲ្យដឹងថា ការបាញ់កាំភ្លើងធុនធ្ងន់បានផ្ទុះឡើងនៅពេលដែលកងកម្លាំងចម្រុះត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវជុំវិញទីតាំងកើតហេតុ ចំណែកឯអង្គភាពសន្តិសុខក្នុងស្រុកដែលនៅក្រោមក្រសួងមហាផ្ទៃស៊ីរីបាមដាក់រាយខ្សែរង្វង់សុវត្ថិភាពបិទតំបន់នោះ។ បន្ទាប់ពីធានាបាននូវសុវត្ថិភាពទីតាំង កម្លាំងចម្រុះបានចាប់ខ្លួនមេបញ្ជាការក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ថាស្ត្រីបរទេសជាច្រើននាក់ដែលគេរកឃើញជាមួយគាត់ត្រូវបានឃុំខ្លួនដែរឬយ៉ាងណា?

ប្រភពព័ត៌មានក្នុងស្រុកបានប្រាប់អ្នកសង្កេតការណ៍ថា សាកសពមួយត្រូវបានគេយកចេញពីផ្ទះនោះ បន្ទាប់ប្រតិបត្តិរយៈពេល៩០នាក់ត្រូវបានបញ្ចប់ ហើយឧទ្ធម្ភាគចក្របានហោះចេញ។

អ្នកសង្កេតការណ៍បាននិយាយថា លោក អាល គូរ៉ាស្ហី គឺជាឥស្សរជន IS ដ៏លេចធ្លោមួយរូបដែលជាប់ពាក់ព័ន្ធក្នុងការជ្រើសរើសអ្នកប្រយុទ្ធបរទេស និងសម្របសម្រួលចលនាក្នុងប្រទេសស៊ីរី។

កាលពីខែកក្កដា អ្នកឃ្លាំមើលសង្គ្រាមបានចងក្រងឯកសារអំពីការសម្លាប់ឥស្សរជនជីហាដបីនាក់ក្នុងការវាយប្រហារតាមអាកាសដែលគេសង្ស័យថាធ្វើឡើងដោយក្រុមចម្រុះនៅភាគខាងជើងខេត្តអ៊ីដលីប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here