កងកម្លាំងទីបញ្ជាការកណ្តាលសម្លាប់មន្ត្រីជាន់ខ្ពស់ ISIS នៅភាគខាងជើងស៊ីរី

0

សហរដ្ឋអាមេរិក៖ កងកម្លាំងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានវាយឆ្មក់ដោយជោគជ័យនៅភាគខាងជើងប្រទេសស៊ីរី នៅថ្ងៃទី១៩ ខែសីហានេះដោយបានសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងហិរញ្ញិកសំខាន់ដែលរៀបផែនការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ គាត់មានទំនាក់ទំនងទូទាំងបណ្តាញ ISIS នៅក្នុងតំបន់ ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត និងរដ្ឋាភិបាលស៊ីរីថ្មី។

លោក ប្រាដ ខូផើ មេបញ្ជាការទីបញ្ជាការកណ្តាល (CENTCOM) បាននិយាយថា“យើងនឹងបន្តតាមប្រមាញ់ក្រុមភេរវករក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់មិនងាករេរនៅទូទាំងតំបន់នេះ។ ដោយរួមគ្នាជាមួយនឹងដៃគូ និងសម្ព័ន្ធមិត្តរបស់យើង CENTCOM នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធានាឲ្យមានការកម្ចាត់ក្រុម ISIS យូរអង្វែង និងការការពារមាតុភូមិអាមេរិក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here