ស្លាប់៥នាក់ របួស៣៦នាក់ក្នុងការវាយប្រហារដោយគ្រឿងផ្ទុះនៅប្រទេសកូឡុំប៊ី

0

កូឡុំប៊ី៖ យោងតាមការិយាល័យអភិបាលក្រុងបានឱ្យដឹងថា មនុស្ស៥នាក់ត្រូវបានសម្លាប់ និង៣៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រឿងផ្ទុះនៅជិតមូលដ្ឋានទ័ពអាកាសម៉ាក្រូ ហ្វីដែល សូរ៉េហ្ស នៅក្នុងទីក្រុងកាលី ប្រទេសកូឡុំប៊ីកាលពីថ្ងៃព្រហស្បតិ៍នេះ។

 “ការវាយប្រហារភេរវកម្ម”  នេះត្រូវបានធ្វើឡើងដោយប្រើប្រាស់គ្រាប់បែក កើតឡើងនៅម៉ោងប្រមាណ២:៥០នាទី នេះបើយោងតាមកងកម្លាំងទ័ពអវកាសកូឡុំប៊ី (FAC) ដែលបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពរបស់ប្រជាជនកូឡុំប៊ី។

ការិយាល័យអភិបាលក្រុងបាននិយាយថា​ “ប៉ុស្តិ៍បញ្ជាការបង្រួបបង្រួមនៅតែមមាញឹក ហើយអង្គការសង្គ្រោះទាំងអស់កំពុងឆ្លើយតបទៅនឹងភាពអាសន្ននេះ។”

FAC បាននិយាយថា កិច្ចការផ្ទៀងផ្ទាត់ការខូចខាតសម្ភារៈបរិក្ខារ និងបុគ្គលកំពុងដំណើរការ បន្ថែមពីលើការស៊ើបអង្កេតដើម្បីកំណត់មូលហេតុ និងជនល្មើសនៃការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here