ប្រទេសអ៊ីរ៉ាក់៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ទាហាន៣នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភរវកម្មទៅលើបន្ទាយកងទ័ពប៉ារ៉ាក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។
ប្រភពបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអានមិកថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើបន្ទាយប៉ូលិសសហព័ន្ធនៅក្នុងស្រុកហានហ្កូ ជាហេតុធ្វើឲ្យកងកម្លាំងសន្តិសុខវាយបក ហើយបង្ខំឲ្យអ្នកវាយប្រហាររត់គេចខ្លួន។
អ្នករងរបួសត្រូវបានបញ្ចូនទៅមន្ទីពេទ្យក្បែរនោះដើម្បីព្យាបាល។
បន្ទាប់ពីការវាយប្រហារនេះ ប៉ូលិសបានបាញ់សម្លាប់អ្នកសម្របសម្រួលរបស់ភេរវករម្នាក់ក្នុងពេលប្រឈមមុខដាក់គ្នាក្រោពេលគាត់បាញ់មកលើកម្លាំងសន្តិសុខ នេះបើតាមប្រភពដដែលនោះនិយាយ ហើយដោយបានបន្ថែមទៀតថា ប្រតិបត្តិការស្វែងរកគឺកំពុងដំណើរការនៅក្នុងតំបន់នោះ។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕









